2024-09-01
អ៊ួន សំណាង
2024-09-01
អ៊ួន សំណាង
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៤ កំពុងពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាព និងការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា នាថ្ងៃទី២៩ សីហា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃCDC បានបង្ហាញអំពីការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា, ការរៀបចំយន្តការស្ថាប័នសម្រាប់ការអនុវត្ត និងការវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ និងសេចក្តីព្រាងក្របខ័ណ្ឌតាមដាន។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនេះ គឺប្រកាសសមាសភាពក្រុមការងារទាំង ៣កម្រិត ដែលមានចង្អុលបង្ហាញនៅក្នុងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា រួមមាន៖ គណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការដោះស្រាយបញ្ហា និងក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។
ការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនេះ មានគោលបំណងពិនិត្យសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក មុននឹងដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងអនុម័ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី