2025-02-13
គិត បុប្ផា
2025-02-13
គិត បុប្ផា
ភ្នំពេញ៖ សមាជិក ប.ស.ស. ទាំងអស់ ដែលមានបញ្ហាសុខភាពពិតប្រាកដ អាចទៅទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាល តាមស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានការបង់ថ្លៃសេវាព្យាបាល និងកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះឡើយ។ នេះបើតាមការបញ្ជាក់របស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការបញ្ជាក់របស់ ប.ស.ស. ដូចខាងលើនេះ ធ្វើឡើងក្រោយប.ស.ស. សង្កេតឃើញថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ បំផ្លើស និងទម្លាក់កំហុស ដែលជាអំពើល្មើសច្បាប់ ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងការងារ និងបេឡាជាតិសន្តិសុខសង្គម។
ករណីសមាជិក ប.ស.ស. បានទទួលព័ត៌មានមិនពិត ឬឃើញការអនុវត្តផ្ទុយពីការលើកឡើងនេះ អាចទំនាក់ទំនងមកលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍ ឬប្តឹងតាមបណ្ដឹងអនាមិក ដើម្បីប.ស.ស. ចាត់ វិធានការតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្តីបំភ្លឺ ស្តីពីការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជូនសមាជិក ប.ស.ស.៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី