2024-08-03
SME News
2024-08-03
SME News
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលចែកចាយ ឬលក់ឧបករណ៍បរិក្ខារពេទ្យគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល ឈ្មោះ Neoplast-S។ បើតាមក្រសួងសុខាភិបាល ចុះផ្សាយនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឧបករណ៍បរិក្ខារពេទ្យ Neoplast-S គឺមិនមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព និងអាចនាំឱ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតអ្នកប្រើប្រាស់ទៀតផង។
ឧបករណ៍បរិក្ខារពេទ្យ Neoplast-S គឺកំពុងចរាចរលើទីផ្សារកម្ពុជា និងមានលក្ខណៈស្រដៀងនឹងឧបករណ៍បរិក្ខារពេទ្យដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយនិងអ្នកពាក់ព័ន្ធ បញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឧបករណ៍បរិក្ខារពេទ្យគ្មានលេខបញ្ជីកាឈ្មោះ Neoplast-S នេះជាបន្ទាន់។
ចំពោះឧបករណ៍បរិក្ខារពេទ្យ ដែលមានលេខបញ្ជីកាត្រឹមត្រូវ គឺមានទំហំប្រអប់១៤.៧ x ៨.៤ x ៤ស.ម, លតាបត្រ មានពណ៌សខ្មៅ(បែបថ្មី), ប្រអប់មានពណ៌ទឹកក្រូចរលោង, លេខបាកូដ ៨៨៥៩៧៧៤១០០៦៨១,របៀបប្រើប្រាស់ មានដាក់ជារូបភាពណែនាំ, ការរចនាផ្នែកខាងក្រោម/ភាសា ខាងក្រោយពណ៌សនិងបកប្រែជាភាសាខ្មែរ, ចំណុះនៅក្នុងប្រអប់ មាន១០០ សន្លឹក និងផ្ទៃប្រអប់ខាងក្នុងពណ៌ប្រផះ។
ចំណែកឧបករណ៍បរិក្ខារពេទ្យ ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល និងមិនស្គាល់អត្តសញ្ញាណនោះ មានទំហំ ១៤.៨ x ៨.៤ x ៤.៥ស.ម, គ្មានបិទលតាបត្រ, ប្រអប់ពណ៌ក្រហម, លេខបាកូដ ៨៨៥០៣០៤០៩៦៦៤១, របៀបប្រើប្រាស់ មិនមានរូបភាពណែនាំ, ការរចនាផ្នែកខាងក្រោម/ភាសា ផ្ទៃខាងក្រោយពណ៌ស និងមានសរសេរជាភាសាថៃ, ចំណុះនៅក្នុងប្រអប់ មាន១០០+៨សន្លឹក និងផ្ទៃប្រអប់ខាងក្នុងពណ៌ស។
តាមអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទនៅកម្ពុជា ត្រូវមានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ដូច្នេះ ប្រជាពលរដ្ឋត្រូវពិនិត្យមុនលើលតាបត្របញ្ជីកា ដែលមានបិទលើសំបកវេចខ្ចប់ គឺផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន និងផ្នែកខាងក្រោមមានលេខបញ្ជីកា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី