2025-03-28
គិត បុប្ផា
2025-03-28
គិត បុប្ផា
ភ្នំពេញ៖ គណៈប្រតិភូចិនមកពីខេត្តសានស៊ី ប្រទេសចិន ដឹកនាំដោយលោក Darren Teng ប្រធានក្រុមប្រឹក្សាភិបាលនៃខេមបូឌា ស៊ីឃ្យូរឹធី សន្យាព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពី វិនិយោគ និងកៀរគរវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនទ្បើង។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ទ្បោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក Darren Teng ក៏បានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា និងចង់ស្វែងយល់បន្ថែមពីគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលបន្ថែមផងដែរ។
ឯកឧត្តម ទ្បោ ទិត្យច័ន្ទសុភក្តិ បានលើកឡើងពីរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តផ្សេងៗ ដូចមានចែងក្នុងច្បាប់ស្តីពី វិនិយោគរបស់កម្ពុជា។ លើសពីនេះ ឯកឧត្តម ទ្បោ ទិត្យច័ន្ទសុភក្តិ ក៏បានបន្តប្រាប់ដល់គណៈប្រតិភូចិន ពីវិស័យអាទិភាពមួយចំនួនសម្រាប់ពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី