2025-02-15
ឃី ភារៈ
2025-02-15
ឃី ភារៈ
ភ្នំពេញ៖ យុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដាក់ចេញឡើងដើម្បីពង្រឹងការកៀរគរប្រាក់ចំណូល ត្រូវបានប្រកាន់ខ្ជាប់នូវ អភិក្រមចំនួន៥។ អភិក្រមចំនួន ៥នោះ រួមមាន៖ ទី១. ធានាកំណើនសេដ្ឋកិច្ច បង្កើតបរិយាកាសអំណោយផល ដល់សកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្ម, ទី២. ពង្រឹងយន្តការឆ្លើយតបជាមួយអ្នកជាប់ពន្ធ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការពង្រឹង ក្រមប្រតិបត្តិមន្ត្រីប្រមូលចំណូល។
ទី៣. មិនដំឡើងអត្រាពន្ធ-អាករ លើកលែងតែអាករពិសេសលើទំនិញ និងសេវា ដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន សង្គម និងបរិស្ថាន បន្តការអនុវត្តគោលនយោបាយលើកទឹកចិត្ត ដែលមានស្រាប់ឱ្យចំគោលដៅ និងមានវិចារណកម្ម ពិសេសធានាយន្តការប្រមូលពន្ធមិនឱ្យត្រួតគ្នា។ ចំពោះ ទី៤. រៀបចំវិធានការ ដែលមានលក្ខណៈយុទ្ធសាស្រ្តមុតស្រួច និងមានចំនួនតិច ដែលអាចបង្កើតចំណូល និងធានាបាន នូវសមធម៌ និងយុត្តិធម៌ក្នុងការបង់ពន្ធ និងទី៥. ធានាឱ្យបាននូវទស្សនរួម ភាពគ្រប់ជ្រុងជ្រោយនៃវិធានការ និងភាពជាក់ស្តែងនិយម។
ប្រភពសៀវភៅ៖ យុទ្ធសាស្រ្តការកៀរគរប្រាក់ចំណូលរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី