2024-08-16
លន់ ចាន់ធូ
2024-08-16
លន់ ចាន់ធូ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ជួយផ្សព្វផ្សាយឱ្យកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ ការចូលរួមផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិនេះ គឺជាមនសិការបញ្ញវន្តដែលអាចមានឱកាសជួយប្រជាពលរដ្ឋ និងសង្គមជាតិ។
នាពេលជួបជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅកូរ៉េទាំង ៤២នាក់ ដែលទទួលអាហារូបករណ៍ពីទីភ្នាក់ងារ KOICA និងរដ្ឋាភិបាលកូរ៉េ ឯកឧត្តម ហេង សួរ បានលើកឡើងថា ការទទួលបានអាហារូបករណ៍នេះ គឺជាឱកាសល្អមួយបន្ថែមទៀតក្នុងការកសាងសមត្ថភាព និងកសាងទំនាក់ទំនងជាមួយពលរដ្ឋនៃបណ្តាប្រទេសផ្សេងៗ។ ការកសាងនូវទំនាក់ទំនងទាំងនេះ គឺដើម្បីរឹតចំណងមិត្តភាព និងឱកាសផ្សេងៗបន្ថែមទៀតក្នុងការកសាងជីវិតសម្រាប់ពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី