SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ី ចុះ MoU លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ


សភាពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ី ចុះ MoU លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ
ពាណិជ្ជកម្ម

2025-05-06

ឃី ភារៈ

ពាណិជ្ជកម្ម

2025-05-06

ឃី ភារៈ

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃប្រទេសម៉ាឡេស៊ី ចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាស ស្តីពីកិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី។

ក្នុងជំនួបជាមួយ លោក Datuk Ng Yih Pyng ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ី និងគណៈប្រតិភូមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ រវាងកម្ពុជា និងម៉ាឡេស៊ី ដែលស្តែងចេញតាមរយៈ ទំហំពាណិជ្ជកម្ម មានកំណើនខ្ពស់ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ បន្ថែមលើនេះ ឧកញ៉ា សុខ ពិសិដ្ឋ ក៏បានគូបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ អំណោយផលដល់ការវិនិយោគ។

លោក Datuk Ng Yih Pyng បានលើកឡើងថា គោលបំណងចម្បង នៃដំណើរទស្សនកិច្ច មកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ ដែលមានសក្តានុពល និងជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន រួមមាន៖ សន្និសីទសហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ២០២៥។ ភាគីទាំងពីរ ក៏បានពិភាក្សា និងស្វែងយល់បន្ថែមអំពីទិដ្ឋភាពពាណិជ្ជកម្ម និងឱកាសវិនិយោគររបស់ប្រទេសទាំងពីរផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការរវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី នៃជំនួប ដែលបានធ្វើឡើង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី