SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន BKD Academy និង Manulife Cambodia ចុះMOU លើកកម្ពស់អាជីវកម្ម និងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រិន


ក្រុមហ៊ុន BKD Academy និង Manulife Cambodia ចុះMOU លើកកម្ពស់អាជីវកម្ម និងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រិន
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-08

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-08

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន BKD Academy និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជួយលើកកម្ពស់អាជីវកម្មអោយកាន់តែមានភាពប្រសើរឡើង ពាក់ព័ន្ធនឹងជំនាញផ្នែកឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិន អតិថិជន និងយុវអ្នកដឹកនាំនៅកម្ពុជា។

ការចុះ MOU កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នឹងធានាបាន ក្រុមហ៊ុន BKD Academy ជួយគាំទ្រក្នុងការបង្កើនសមត្ថភាពបណ្តុះបណ្តាលដល់អតិថិជនរបស់ក្រុមហ៊ុន Manulife Cambodia ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកឌីជីថលសម្រាប់អភិវឌ្ឍន៍អាជីវកម្ម។ ជាមួយគ្នានេះ ក្រុមហ៊ុន Manulife Cambodia នឹងផ្តល់ការធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុ ដើម្បីរក្សាស្ថិរភាពអាជីវកម្ម ដែលអត្ថប្រយោជន៍នេះ នឹងជួយពង្រឹងដល់បុគ្គលិក, ភ្នាក់ងារធានារ៉ាប់រង និងអ្នកជំនាញផ្នែកធានារ៉ាប់រងផ្ទាល់ផងដែរ។

ក្នុងពិធីចុះ MOU នេះ លោក យ៉ន សុភារិទ្ធ អគ្គនាយក និងប្រធានផ្នែកបណ្តុះបណ្តាលនៃ BKD Academy បានលើកឡើងថា កិច្ចសហការជាមួយ Manulife Cambodia គឺជាការផ្លាស់ប្តូរដ៏ធំមួយ តាមរយៈការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជួយពង្រឹងជំនាញឌីជីថល និងជំនាញដឹកនាំសម្រាប់បរិបទអាជីវកម្មនៅកម្ពុជាផងដែរ។ ក្នុងឱកាសនោះ លោក ចាន់ រដ្ឋា អគ្គនាយកនៃ Manulife Cambodia បានបញ្ជាក់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញឌីជីថល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាពរឹងមាំ និងភាពជោគជ័យផ្នែកសេដ្ឋកិច្ចបច្ចុប្បន្ន ដែលការសហការជាមួយក្រុមហ៊ុន BKD Academy នឹងធានាថាអតិថិជន និងសហគ្រិន ទទួលបានទាំងការអប់រំបំប៉នផ្នែកហិរញ្ញវត្ថុ និងជំនាញឌីជីថលព្រមគ្នា ដែលជាផ្នែកដ៏សំខាន់នៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុប្រកបដោយគុណភាព និងភាពច្នៃប្រឌិតខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី