SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Zhongjiao Tongli គ្រោងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅខេត្តរតនគិរី និងមណ្ឌលគិរី


ក្រុមហ៊ុន Zhongjiao Tongli គ្រោងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅខេត្តរតនគិរី និងមណ្ឌលគិរី
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន ZhongJiao Tongli មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមពីលើសកម្មភាពវិនិយោគបច្ចុប្បន្ន ដែលមាន ដូចជាដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន មានខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ នេះជាការលើកឡើងរបស់លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ប្រាប់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Zhongdi Sun បានលើកឡើងពីមូលហេតុដែលលោកបោះទុនវិនិយោគនៅកម្ពុជា ថា កម្ពុជាគឺជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផលសម្រាប់ការវិនិយោគ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងពីផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម និងគោលនយោបាយលើកទឹកចិត្តការវិនិយោគនៅខេត្តភាគឦសាន ដោយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀតនៅតំបន់នោះផងដែរ។

ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រុមហ៊ុន ZhongJiao Tongli បន្តសហការ និងពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គួរបញ្ជាក់ថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi'an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី