SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

និយ័តករ ប្រាប់ពលរដ្ឋ កុំឱ្យធ្វើអាជីវកម្មជាមួយគម្រោងអភិវឌ្ឍន៍ដីឡូត៍ខុសច្បាប់ចំនួន៥ នៅខេត្តទាំងនេះ!


និយ័តករ ប្រាប់ពលរដ្ឋ កុំឱ្យធ្វើអាជីវកម្មជាមួយគម្រោងអភិវឌ្ឍន៍ដីឡូត៍ខុសច្បាប់ចំនួន៥ នៅខេត្តទាំងនេះ!
ធនាគារ-ហិរញ្ញវត្ថុ

2025-01-03

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-01-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) អំពាវនាវឱ្យសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន៥ ដែលកំពុងធ្វើអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ក្នុងខេត្តកំពង់ស្ពឺ សៀមរាប កំពង់ឆ្នាំង និងបន្ទាយមានជ័យ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដើម្បីជៀសវាងការប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។

សេចក្តីជូនដំណឹងរបស់ន.អ.ប. ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ពីគម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន៤ ដែលខុសច្បាប់ ក្នុងនោះមានទី១. គម្រោង ថើប លែននាំសំណាង ស្ថិតនៅភូមិសប់ង៉ ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជារបស់ក្រុមហ៊ុន ធីអិលជីអោយ ថប លែន រៀល អ៊ីស្ទេត ឯ.ក, ទី២. ដីឡូតិ៍ អ៊ុំ ហ៊ីង នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង, ទី៣. គម្រោង «ដីឡូត៍អាណាចក្រ ហេរូមែន» ដែលស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជារបស់ក្រុមហ៊ុន អាណាចក្រ ហេរូមែន ប្រផឺធី ឯ.ក និងទី៤. ដីឡូតិ៍ សាមគ្គីមានជ័យ នៅភូមិច្រកស្ដេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ចំពោះ គម្រោងទី៥ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រកាសដាច់ដោយឡើយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ ថា គម្រោងដីឡូត៍ផ្លូវជាតិលេខ៥៨ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏គ្មានច្បាប់អនុញ្ញាតពី ន.អ.ប ដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី