SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិភាក្សាលើសំណើគម្រោងចំនួន១២ ដែលមានទុនវិនិយោគជាង ១៥០លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិភាក្សាលើសំណើគម្រោងចំនួន១២ ដែលមានទុនវិនិយោគជាង ១៥០លានដុល្លារ
A+ A-

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ ពិនិត្យនិងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១៥៥លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៧,៥ពាន់កន្លែង។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

សម្រាប់គម្រោងវិនិយោគទាំង១២ មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ ក្នុងចំណោមគម្រោងវិនិយោគទាំង១២ មានគម្រោងវិនិយោគចំនួន១ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺការអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១០០មេហ្កាវ៉ាត់ ក្នុងខេត្តបាត់ដំបង។ សម្រាប់គម្រោងវិនិយោគចំនួន ១១ទៀត គឺមានសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្ម ដែលវិនិយោគលើរោងចក្រកែច្នៃលោហធាតុ។

ក្រៅពីវិស័យខាងលើ ក៏មានគម្រោងផលិតក្រដាសកាតុង, ផលិតផលិតផលពិធីបុណ្យនានា-សម្លៀកបំពាក់បុណ្យ Halloween តុក្កតា ទៀន និងសម្ភារបន្ទាប់បន្សំ ផលិតសម្ភារសត្វចិញ្ចឹម និងសម្ភារក្មេងលេង, ផលិតកម្រាលជ័រ និងបន្ទះក្តារ, ផលិតថ្នាំលាប និងទឹកថ្នាំ, ផលិតអំពូលភ្លើង សម្ភារលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតកង្ហារគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិត និងផ្គុំដំទ្បើងកង្ហារ និងផលិតតុក្កតាគ្រប់ប្រភេទ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី