SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជិត៣៥ម៉ឺនដុល្លារ សាងសង់អគារសិក្សា និងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តចំនួន៣


រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជិត៣៥ម៉ឺនដុល្លារ សាងសង់អគារសិក្សា និងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តចំនួន៣
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៤៨,៩១៩ដុល្លារ សម្រាប់សាងសង់អគារសិក្សា និងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដល់ខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី។ ពិធីចុះហត្ថលេខាផ្តល់ជំនួយកាលពីថ្ងៃទី០៨ វិច្ឆិកានេះ ស្ថិតនៅក្រោមគម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ទទួលបានជំនួយចំនួន៩២,៤២៥ដុល្លារ សម្រាប់សាងសង់អគារសិក្សា ១ខ្នង មាន៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ ១ខ្នង មានចំនួន៣បន្ទប់ និងកន្លែងលាងដៃចំនួន១ផងដែរ។ គម្រោងសាងសង់នេះធ្វើនៅសាលាបឋមសិក្សាស្រែកិន ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់។

ចំពោះ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឬស្សី ក្នុងខេត្តកំពង់ធំ មានទឹកប្រាក់ចំនួន ១០០,៣៤៤ដុល្លារ ដែលនឹងសង់អគារសិក្សា ១ខ្នង មាន៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងកន្លែងលាងដៃចំនួន១។ ចំណែក គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតប្រមាណ ២៦គីឡូម៉ែត្រ រដ្ឋករទឹកមណ្ឌលគិរី ទទួលបានជំនួយចំនួន ១៥៦,១៥០ដុល្លារ ដែលនឹងត្រូវបានដំឡើងនៅក្នុងក្រុងសែនមនោរម្យ។

គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងរដ្ឋាករទឹកមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599