SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ករណីបទល្មើស«ឆបោកតាមអនឡាញ» អាជ្ញាធរ បណ្តេញជនជាតិវៀតណាម ២៥៧នាក់ចេញពីកម្ពុជា


ករណីបទល្មើស«ឆបោកតាមអនឡាញ» អាជ្ញាធរ បណ្តេញជនជាតិវៀតណាម ២៥៧នាក់ចេញពីកម្ពុជា
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបណ្តេញជនជាតិវៀតណាម ២៥៧នាក់ ក្នុងនោះមានស្រី៥៦នាក់ ចេញពីកម្ពុជា ដោយពួកគេពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសអន្តោប្រវេសន៍។ ការឃាត់ខ្លួននេះដែរ ធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំង២៥៧នាក់នោះ ត្រូវបានសមត្ថកិច្ចបណ្ដេញចេញតាមច្រកទ្វារអន្តរជាតិបាវិត ដោយមានការសម្របសម្រួលនិងសហការរវាងសមត្ថកិច្ចកម្ពុជានិងវៀតណាម។ ក្នុងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ក្រុមជនជាតិវៀតណាមខាងលើ បានប្រព្រឹត្តបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសអន្តោប្រវេសន៍ ធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ហើយប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាការទេសចរណ៍ មកធ្វើការងារ) និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា។

កន្លងមក ប្រទេសកម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជា លើឆាកអន្តរជាតិ។ ហេតុដូច្នេះហើយ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា ឲ្យកាន់តែមានប្រសិទ្ធភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី