2024-11-06
ឃី ភារៈ
2024-11-06
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ និងឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានឯកភាពសហការជំរុញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ឱ្យបង្កើតជើងហោះហើរត្រង់រវាងកោះបាលី និងខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនប្រទេសទាំងពីរ ផ្សព្វផ្សាយទេសចរណ៍រួមគ្នា និងបង្កើនភ្ញៀវទេសចរផងដែរ។
ភាគីទាំងពីរ ក៏បានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism) ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។ ក្នុងជំនួបទ្វេភាគីនេះផងដែរ ឯកឧត្តម ហួត ហាក់ និងឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានព្រមព្រៀងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី។
ឯកឧត្តម ហួត ហាក់ និងឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចការងារដកស្រង់បទពិសោធរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកជំទាវរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី រួមទាំងការរៀបចំការធ្វើ FAM Trip ដោយមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី