2025-03-02
ឃី ភារៈ
2025-03-02
ឃី ភារៈ
ភ្នំពេញ៖ យុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះបន្ថែម ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានទៅតាមប្រភេទពន្ធ រួមមាន៖ ពន្ធលើប្រាក់ចំណូល, ពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល, អាករពិសេស អាករលើតម្លៃបន្ថែម, ពន្ធពាក់ព័ន្ធនឹងអចលនទ្រព្យ, របបលើកទឹកចិត្តពន្ធក្រោមច្បាប់ស្តីពី វិនិយោគ ការអភិវឌ្ឍសហគ្រាសធុន តូច និងមធ្យម និងពិនិត្យលើប្រភេទពន្ធពីរថ្មីទៀត គឺពន្ធលើសេវាកម្មឌីជីថល និងពន្ធលើការបំភាយកាបូន។
បន្ថែមលើនេះ យុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការគោលនយោបាយពន្ធរយៈពេលខ្លី និងមធ្យម ដើម្បីរៀបចំកែសម្រួលគោលនយោបាយពន្ធផងដែរ។ ការធ្វើវិចារណកម្មគោលនយោបាយពន្ធ គឺដើម្បីរួមចំណែកក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយកម្មវិបាកលើសេដ្ឋកិច្ច និងការលើកកម្ពស់ការវិនិយោគ និងភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្កើនការប្រមូលចំណូល ដែលនៅមានសក្តានុពល និងលើកកម្ពស់សមធម៌ នៃការបង់ពន្ធ៕
ប្រភពពីសៀវភៅ៖ យុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី