2024-09-05
ទូច សូរិយា
2024-09-05
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Golden Port SEZ Development Co., Ltd. ឆាប់សម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកឱកាសអំណោយផលសម្រាប់ធ្វើធុរកិច្ច និងទទទួលបានផលចំណេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ជា វុទ្ធី លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd.បានឱ្យដឹងថា សមាសភាពគណៈប្រតិភូក្រុមហ៊ុនដែលបានចូលរួមនាពេលនេះ កំពុងមានអាជីវកម្មក្នុងវិស័យមួយចំនួន ដូចជា ការផលិតគ្រឿងម៉ាស៊ីនឧស្សាហកម្ម, ការផ្តល់សេវាដំណោះស្រាយប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិត ផលិតផលសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិតបរិក្ខារអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក, ការផ្តល់សេវាបច្ចេកទេសវិស្វកម្មពាក់ព័ន្ធនឹងបរិស្ថាន, ការផលិតម៉ាស៊ីនសម្រាប់ដំណើរការវេចខ្ចប់ និងការផលិតអំពូលLED។
នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានឱ្យមន្ត្រីជំនាញ បង្ហាញអំពីកាលានុវត្តភាពវិនិយោគ និងការអភិវឌ្ឈតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, របបនៃការលើកទឹកចិត្តដ៏ទាក់ទាញ វិស័យអាទិភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីប្រែក្លាយកម្ពុជាពីការពឹងផ្អែកទាំងស្រុងទៅលើឧស្សាហកម្មអតិពលកម្ម ដែលសំដៅលើការទាក់ទាញ និងចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងពីកំណើននៃការវិនិយោគក្នុងរយៈពេល ១ឆ្នាំ ដែលនេះបានឆ្លុះបញ្ចាំងពីការជឿជាក់របស់វិស័យឯកជនលើរាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវវិធានការគាំទ្រនានាជាបន្តបន្ទាប់ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។ ជាមួយគ្នានេះ លោក កាំង ឡេង បានបង្ហាញចំណាប់អារម្មណ៍លើបរិស្ថានវិនិយោគរបស់កម្ពុជា និងបានបង្ហាញនូវជំហរវិជ្ជមានក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី