SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម វង្សី វិស្សុត លើកទឹកចិត្តឱ្យអង្គការ JETRO បន្តបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន


ឯកឧត្តម វង្សី វិស្សុត លើកទឹកចិត្តឱ្យអង្គការ JETRO បន្តបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន
ពាណិជ្ជកម្ម

2025-03-06

ឃី ភារៈ

ពាណិជ្ជកម្ម

2025-03-06

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លើកទឹកចិត្តអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ព្រមទាំងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) បន្តពង្រឹងបេសកកម្ម ដើម្បីជាប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងពិធីជំនួបផ្គូផ្គងធុរកិច្ចគណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា ដែលរៀបចំដោយ JETRO កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ និងមានប្រតិភូតំណាងក្រុមហ៊ុនជប៉ុនប្រមាណ ៤០ក្រុមហ៊ុនចូលរួមនោះ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះ JETRO ដែលបានរួមចំណែកនាំឱ្យប្រទេសជប៉ុន ក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា និងមានការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនវិនិយោគិនជប៉ុននៅកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា ក្នុងរយៈពេលជិត៤ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ពិសេសក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍ រដ្ឋាភិបាលជប៉ុន បានដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ, រួមចំណែកពង្រឹងវិស័យអប់រំ, វិស័យច្បាប់និងយុត្តិធម៌, អភិបាលកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាដើម។ នេះបើតាមការចុះផ្សាយរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី