2024-03-15
គិត បុប្ផា
2024-03-15
គិត បុប្ផា
ភ្នំពេញ៖ អ្នកលក់ផលិតផលធ្វើឱ្យស្បែកស ត្រូវគិតគូរដល់សុខភាពអតិថិជន ដែលប្រើប្រាស់ ពោលគឺកុំដើម្បីតែភាពជោជ័យរបស់ខ្លួន ហ៊ានបំផ្លាញសុខភាពអ្នកប្រើប្រាស់។ នេះជាការស្នើសុំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ«តេជោសែនកោះធំ» ដែលតម្លៃជាង១០លានដុល្លារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនយើងជាអ្នកលក់ មិនបានជួយអ្វីដល់អ្នកប្រើប្រាស់ទេ សូមកុំយកបាបឱ្យពួកគាត់ តាមរយៈការលក់ផលិតផលដែលមិនមានគុណភាព។ ដូច្នេះ អ្នកលក់ត្រូវមានទំនួលខុសត្រូវ ហើយអ្នកប្រើប្រាស់ក៏ត្រូវមានការគិតគូរពីសុខភាពខ្លួនឯងផងដែរ ព្រោះមិនស្រួលទេនៅពេលមានបញ្ហាសុខភាព»។ ការណ៍ដែលអ្នកលក់ផលិតផល គិតគូរអំពីសុខភាពអ្នកប្រើប្រាស់ គឺប្រៀបបានដូចជាការធ្វើបុណ្យយ៉ាងដូច្នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីករណីដែលកូនទាហានម្នាក់របស់សម្តេច ត្រូវបាននាំទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ព្រោះតែការលាបឡេធ្វើឱ្យស្បែកសលឿន។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផលិតផលឡេ និងថ្នាំសម្រកគីឡូជាដើម សូមប្រើប្រាស់ផលិតផលទាំងនោះ ប្រកបដោយការប្រុងប្រយ័ត្ន និងស្រឡាញ់អ្វីដែលធម្មជាតិបានផ្តល់ឱ្យ ដើម្បីចៀសវាងការជួបគ្រោះថ្នាក់ផ្សេងៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី