2024-12-06
ទូច សូរិយា
2024-12-06
ទូច សូរិយា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា នឹងដឹកនាំក្រុមហ៊ុនចំនួន១៥ របស់អាម៉េរិក ដែលមានប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យបច្ចេកវិទ្យា ភេសជ្ជៈ អប់រំ កសិកម្ម ចំណីអាហារ ឧស្សាហកម្ម សុខាភិបាល ថាមពល និងវិស័យផ្សេងៗទៀត មកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៩-១៣ ខែធ្នូ ឆ្នាំ២០២៤។ ការធ្វើទស្សនកិច្ចរបស់ក្រុមហ៊ុន១៥ នេះ ដើម្បីស្វែងយល់ពីបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សាលើប្រធានបទ «ឱកាសនៃការធ្វើធុរកិច្ចនៅកម្ពុជា» តាមប្រព័ន្ធអនឡាញ លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក ក៏បានលើកឡើងអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍ និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងផលិតផលសក្តានុពលផងដែរ។
ក្នុងកិច្ចពិភាក្សាដែលរៀបចំដោយការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ ធុរជនអាម៉េរិក ដែលបានចូលរួមកម្មវិធីខាងលើ ក៏បានជជែកពិភាក្សាអំពីគោលនយោបាយការលើកទឹកចិត្ត និងការការពារវិនិយោគិន រួមទាំងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី