SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

យុវជនក្រីក្រនិទ្ទេស A អន ផានិត ទទួលបានការទំនុកបម្រុងទាំងការស្នាក់នៅ, រៀនសូត្រ, សម្ភារសិក្សា, ប្រាក់ឧបត្ថម្ភ.... ពីសម្តេចតេជោ ហ៊ុន សែន


យុវជនក្រីក្រនិទ្ទេស A អន ផានិត ទទួលបានការទំនុកបម្រុងទាំងការស្នាក់នៅ, រៀនសូត្រ, សម្ភារសិក្សា, ប្រាក់ឧបត្ថម្ភ.... ពីសម្តេចតេជោ ហ៊ុន សែន
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ យុវជន អន ផានិត ប្រឡងបាក់ឌុបឆ្នាំ២០២៣ ជាប់បាននិទ្ទេស A ដែលមានជីវភាពខ្វះខាត គ្រួសារជំពាក់បំណុលគេ និងឪពុកពិការភាពផងនោះ ទទួលបានការទំនុកបម្រុកទាំងការសិក្សា, ការស្នាក់នៅ, ម្ហូបអាហារប្រចាំថ្ងៃ, ប្រាប់ឧបត្ថម្ភប្រចាំខែ, សម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សម្តេចតេជោបានឱ្យក្រុមការងាររបស់សម្តេចទាក់ទងនិងជួយដល់យុវជន អន ផានិត និងក្រុមគ្រួសារភ្លាមៗ ក្រោយពីសម្តេចបានដឹងពីស្ថានភាពគ្រួសារនិងការខិតខំតស៊ូរបស់យុវជនរូបនេះ តាមរយៈវីដេអូដែលបង្ហោះនៅក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

តាមរយៈសារជាសំឡេងតាមបណ្តាញសង្គម Telegram របស់សម្តេច ហ៊ុន សែន បញ្ជាទៅក្រុមការរងារដោយឱ្យរកសាកលវិទ្យាល័យដែលយុវជននិទ្ទេស A អន ផានិត ចង់រៀន ព្រមទាំងឧបត្ថម្ភជារៀងរាល់ខែទៀតផង។ ចំពោះកន្លែងស្នាក់នៅ សម្តេចបានប្រាប់ទៅឯកឧត្តម ហ៊ីង ប៊ុនហៀង ដើម្បីរៀបចំឱ្យស្នាក់នៅ បញ្ជាការដ្ឋានអង្គរក្ស។ រីឯ មធ្យោបាយធ្វើដំណើរសម្រាប់ការសិក្សាវិញ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យទិញម៉ូតូណាដែលយុវជន អន ផានិត ពេញចិត្ត ប៉ុន្តែសមរម្យសម្រាប់ការរៀនសូត្រ។

ក្រៅពីទំនុកបម្រុកដល់ អាន ផានិត សម្តេច ហ៊ុន សែន ក៏បានជួយឧបត្ថម្ភដល់គ្រួសាររបស់យុជន ផានិត ក្នុងមួយខែ ១លានរៀល និងជួយសងបំណុលដែលជំពាក់គេ ព្រមទាំងជួយសាងសងផ្ទះឱ្យសមរម្យផងដែរ។ បន្ទុកនេះសម្តេចតេជោបានចាត់ឱ្យឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះទៅពិនិត្យមើលស្ថានភាពរបស់របស់ពួកគាត់ ដើម្បីរៀបចំដោះស្រាយភ្លាមៗដូចគ្នា។ ក្រៅពីទទួលបានការទំនុបបម្រុងពីសម្តេចតេជោ ហ៊ុន សែន ក៏មានសប្បុរសជនមួយចំនួនជួយឧបត្តម្ភរស់យុជន អន ផានិត និងក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ។

បច្ចុប្បន្ន យុវជនវ័យ១៨ឆ្នាំ អន ផានិត ដែលមានស្រុកកំណើតភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត បានចុះឈ្មោះដាក់ពាក្យត្រៀមប្រឡងចូលសិក្សាជំនាញវិស្វករ នៅចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួចហើយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី