SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័ត និងកែសម្រួលស្តង់ដារចំនួន៦០ ដើម្បីពង្រឹងភាពអនុលោមរបស់កម្ពុជា


ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័ត និងកែសម្រួលស្តង់ដារចំនួន៦០ ដើម្បីពង្រឹងភាពអនុលោមរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័ត និងកែសម្រួលស្តង់ដារជាតិសរុបចំនួន៦០ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន សំណង់ គីមី ការគ្រប់គ្រងថាមពល ផលិត​ផលអគ្គិសនី និងអេឡិចត្រូនិក ប្រព័ន្ធយានយន្ត គ្រឿងសំអាង ផលិតផលធ្វើពីឈើ និងវាយនភ័ណ្ឌ។

ក្នុងកិច្ចប្រជុំលើកទី៣២ នេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា ស្តង់ដារទាំងនេះ នឹងរួមចំណែកពង្រឹងភាពអនុលោមរបស់កម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ព្រមទាំងគាំទ្រដំណើរឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មដែលកាន់តែមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ស្តង់ដារទាំងនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តចំពោះនវានុវត្តន៍ សុវត្ថិភាព និងនិរន្តរភាព ហើយនឹងរួមចំណែកពង្រឹងការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការអភិវឌ្ឍឧស្សាហកម្មជឿនលឿន និងបច្ចេកវិទ្យាចម្រើនថ្មីៗ។​ ឯកឧត្តមប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ ក៏បានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាស្តង់ដារជាតិ តំណាងស្ថាប័នបច្ចេកទេស និងឧស្សាហកម្មទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយកាន់តែសកម្ម ដើម្បីពង្រីកការយល់ដឹងអំពីស្តង់ដារដែលបានអនុម័តហើយ នៅក្នុងវិស័យរៀងៗខ្លួន។

គួរបញ្ជាក់ថា ស្តង់ដារថ្មីដែលត្រូវបានអនុម័តចំនួន៦០ នេះ រួមមានស្តង់ដារអន្តរជាតិ ISO និង IEC ចំនួន ៥០ ស្តង់ដារកម្ពុជាដែលត្រូវបានកែសម្រួលចំនួន១ និងវិសោធនកម្មស្តង់ដារចំនួន៩ ដែលស្តង់ដារទាំងនេះ ត្រូវបានពិនិត្យពិភាក្សាយ៉ាងម៉ត់ចត់ ក្នុងគណៈកម្មាធិការបច្ចេកទេស មុននឹងដាក់ឆ្លងក្រុមប្រឹក្សាអនុម័ត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី