2024-11-12
ទូច សូរិយា
2024-11-12
ទូច សូរិយា
ភ្នំពេញ៖ គម្រោង ស្តីពី«ជំរុញការលើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគត៖ គន្លឹះនៃការឈានទៅរកការកសាងកេរ្តិ៍ឈ្មោះម៉ាកពាណិជ្ជកម្មរបស់កម្ពុជា តាមរយៈដំណោះស្រាយឌីជីថលឈានមុខ» នឹងចូលរួមអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SMEs) និងកសាងកេរ្តិ៍ឈ្មោះម៉ាកនៃផលិតផលកម្ពុជាលើទីផ្សារជាតិ និងអន្តរជាតិ។ នេះជាការលើកឡើ់ងរបស់ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយលោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ឯកឧត្តម អ៊ុក ប្រជា បានបន្តថា គម្រោងនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា តាមរយៈការបញ្ចូលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ការធ្វើសមាហរណកម្មទិន្នន័យម៉ាក ការវិភាគទិន្នន័យម៉ាក និងការផ្តល់ប្រឹក្សាយោបល់សម្រាប់សេវាចុះបញ្ជីម៉ាក។
ឯកឧត្តម អ៊ុក ប្រជា បានបញ្ជាក់ថា គម្រោងជំរុញការលើកកម្ពស់ម៉ាកពាណិជ្ជកម្មនេះ នឹងជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ការលើកកម្ពស់កិច្ចការពារនិងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងការជំរុញការវិនិយោគបន្ថែមនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកស្រី CHOI Moon Jung ក៏បានលើកឡើងអំពីការសហការ និងការជួយគាំទ្ររបស់ KOICA ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ជូនសិស្ស និស្សិត និងមន្ត្រីរាជការរបស់កម្ពុជាកន្លងមក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី