SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ហូឡង់ បន្តជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគឱ្យកាន់តែរឹងមាំ 


កម្ពុជា-ហូឡង់ បន្តជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគឱ្យកាន់តែរឹងមាំ 
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ហូឡង់ បន្តពិភាក្សាគ្នាអំពីការជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធុរកិច្ច និងការវិនិយោគនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយបានឯកភាពជំរុញការតភ្ជាប់រវាងវិស័យឯកជន និងឯកជន (B2B) តាមរយៈការរៀបចំទស្សនកិច្ចធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។ 

ក្នុងជំនួបនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីគោលនយោបាយ និងយន្តការចាំបាច់នានា របស់រាជរដ្ឋាភិបាលក្នុងបង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបរទេសថ្មីៗឱ្យកាន់តែច្រើនថែមទៀត និងការដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីធានានូវភាពប្រកួតប្រជែង, ភាពអាចប៉ាន់ប្រមាណបាន និងធានាដល់ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃហូឡង់ប្រចាំកម្ពុជា ក៏បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើង រហូតដល់ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ក្នុងនោះ ឯកឧត្តមឯកអគ្គរាជទូតក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចធិបតី បានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ននឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ស្របពេលដែលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត ដែលអាចពង្រីកការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី