SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនមកពីហុងកុង កំពុងពិនិត្យលទ្ធភាពវិនិយោគលើឧស្សាហកម្មកាត់ដេរ នៅតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា


ក្រុមហ៊ុនមកពីហុងកុង កំពុងពិនិត្យលទ្ធភាពវិនិយោគលើឧស្សាហកម្មកាត់ដេរ នៅតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា
គំនិតអាជីវកម្ម

2024-09-04

ដេប៉ាលីយែរ ម៉ារីលីណា

គំនិតអាជីវកម្ម

2024-09-04

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនហ្វុង (FUNG Group) ដែលមកពីតំបន់រដ្ឋបាលពិសេសហុងកុង កំពុងពិនិត្យលទ្ធភាព និងឱកាសបណ្តាក់ទុនវិនិយោគលើវិស័យឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលរបស់កម្ពុជា។ នេះជាការលើកឡើងរបស់លោកបណ្ឌិត William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកបណ្ឌិត William Kwok Lun Fung ក៏បានសរសើរអំពីការកត់សម្គាល់លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍន៍ឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់អំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន និងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី