2024-09-29
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-29
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រុមហ៊ុន Argentem Creek នឹងស្វែងយល់ពីសក្តានុពល កាលានុវត្តភាពវិនិយោគ ផ្តោតលើវិស័យកសិ-ឧស្សាហកម្ម ថាមពល ធនាគារ និងដំណោះស្រាយរំហូរហិរញ្ញវត្ថុដល់ក្រុមហ៊ុនឯកជននានានៅកម្ពុជា ដែលមានតម្រូវការ។ នេះជាការលើកឡើងរបស់លោក Daniel Chapman ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Argentem Creek ក្នុងគ្រាជួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីភាពបើកចំហរនៃច្បាប់វិនិយោគកម្ពុជាលើគ្រប់វិស័យ វិស័យអាទិភាពដែលត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល វឌ្ឍនភាពនៃវិស័យថាមពល និងវិស័យធនាគារ-ហិរញ្ញវត្ថុរបស់កម្ពុជា នាបច្ចុប្បន្នផងដែរ។ លើសពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញលោក Daniel Chapman ពិនិត្យលទ្ធភាពមកធ្វើទស្សនកិច្ចធុរកិច្ចនៅប្រទេសកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី