2024-09-23
SME News
2024-09-23
SME News
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ឯកឧត្តម ហួត ហាក់ នៅថ្ងៃដំបូងនៃការកាន់តួនាទីថ្មីនេះ បានជួបជាមួយនឹងក្រុមការងារ CAM-DMC មកក្រុមហ៊ុនទេសចរណ៍ចំនួន១៨ និងសមាគមទេសចរណ៍កម្ពុជា (CATA) ដើម្បីលើកឡើងពីបញ្ហាប្រឈមនានា ក៏ដូចជាសំណូមពររបស់វិស័យឯកជនទាំងនោះ ក្នុងការដាក់ជាយន្តការដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងទិសដៅជំរុញវិស័យទេសចរណ៍។
ក្នុងជំនួបពីរផ្សេងគ្នា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការងារ CAM-DMC (Cambodia Destination Management Companies) ដែលមាន ១៨ ក្រុមហ៊ុនទេសចរណ៍ និងជាមួយនឹងសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានសមាជិកចំនួន៤០០ក្រុមហ៊ុន ដោយបានពិភាក្សាការងារនិងរាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរនៅកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។
ជាមួយនឹងក្រុមការងារ CAM-DMC (Cambodia Destination Management Companies) ដែលមកពី ១៨ ក្រុមហ៊ុនទេសចរណ៍ និងជំនួបជាមួយសមាគមទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីថ្មីក្រសួងទេសចរណ៍ សង្ឃឹមថាទាំងក្រុមការងារ CAM-DMC និងសមាគម នឹងបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍន៍វិស័យទេសចរណ៍បន្ថែមទៀត។
បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២១ កញ្ញា ក្នុងជំនួបទាំងពីរក្រុមនេះ រាល់ធាតុចូល, បញ្ហាប្រឈម, សំណូមពរដែលលើកឡើងនៅក្នុងកិច្ចពិភាក្សានាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខ័ណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី