SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម ជំរុញឱ្យកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដាំស្រូវសែនក្រអូប ផ្ការំដួល និងចំប៉ីស៧០


ក្រសួងកសិកម្ម ជំរុញឱ្យកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដាំស្រូវសែនក្រអូប ផ្ការំដួល និងចំប៉ីស៧០
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យប្រជាកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដាំដុះនូវពូជស្រូវយុទ្ធសាស្រ្តរបស់ជាតិ រួមមានស្រូវសែនក្រអូប ផ្ការំដួល និងចំប៉ីស៧០ ជាដើម។

ឯកឧត្តម ឃុន សាវឿន លើកឡើងថា ការដាំដុះពូជស្រូវយុទ្ធសាស្រ្តរបស់ជាតិ គឺមានតម្រូវការក្នុងទីផ្សារ ដាំដុះស្រូវតាមការចុះកិច្ចសន្យាទិញលក់ទុកជាមុន កាត់បន្ថយការចំណាយលើ ជី-ថ្នាំកសិកម្ម និងទទួលបានផលចំណេញច្រើន។ ក្នុងឱកាសចុះពិនិត្យការប្រមូលផលស្រូវ និងជួបជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន ក៏បានសម្របសម្រួល និងស្នើឱ្យម្ចាស់រោងម៉ាស៊ីនជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យទទួលយកបានទាំងសងខាងផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឃុន សាវឿន បានណែនាំឱ្យមន្ត្រីជំនាញ និងមន្រ្តីកសិកម្មឃុំ-សង្កាត់ បន្តផ្តល់ការគាំទ្របច្ចេកទេស និងផ្សព្វផ្សាយអំពីស្ថានភាពតម្លៃស្រូវតាមទីផ្សារ ដល់ប្រជាកសិករ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី