2024-01-25
គិត បុប្ផា
2024-01-25
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន GTV MOTOR នឹងបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តម៉ាកយីហោរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ស្ថិតនៅដឺព្រេមៀរ សែនសុខ។ ក្នុងពិធីនេះ នឹងមានវត្តមានរដ្ឋលេខាធិការចំនួន៣រូប ដែលមកពីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ផងដែរ។
រដ្ឋលេខធិការដែលនឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធ និងបើកបរសាកល្បង រថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នោះ រួមមាន ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា, ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និង ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី។
ការបង្កើត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជានេះ ដើម្បីកិត្យានុភាព ការជំរុញសេដ្ឋកិច្ច និងនវានុវត្ដន៍ វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរឡើង ពិសេសជាការចាប់ផ្តើមនៃពហុវិស័យសម្រាប់ម៉ាកយីហោរថយន្តជាតិ ក្នុងនោះប្រជាពលរដ្ឋខ្មែរអាចបើកបររថយន្តម៉ាកយីហោជាតិដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់។
គួរបញ្ជាក់ថា ពិធីសម្ពោធ និងបើកបរសាកល្បង ដែលនឹងប្រព្រឹត្តឡើងនៅដឺព្រេមៀរ សែនសុខ អគារ D សាធារណជន អាចចូលរួមក្នុងកម្មវិធីបានដោយសេរី ដើម្បីទទួលបានបទពិសោធពីកម្លាំង និងគុណភាពបច្ចេកទេសនៃគ្រប់ម៉ូដែល របស់ GTV Motor។ ជាមួយគ្នានេះ សាធារណជនអាចចុះឈ្មោះចូលរួមកម្មវិធីតាមរយៈតំណភ្ជាប់ https://forms.gle/VquAcjH2fs4QyWLc7 ឬអាចសួរព័ត៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ ០៧១ ៥៩៤ ៥៧៧៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី