2025-02-10
គន ម៉េងហុង
2025-02-10
គន ម៉េងហុង
ភ្នំពេញ៖ រដ្ឋាភិបាល ដាក់ចេញវិធានការរយៈពេលខ្លី ២០២៤-២០២៥ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការផ្សព្វផ្សាយ និងជំរុញការផ្តល់ការលើកទឹកចិត្តដល់ SMEs ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
វិធានការនោះ មានដូចជា៖ ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលនៃការអនុវត្តអនុក្រឹត្យលេខ ៥០, ៥១, និង ១២៤ ស្តីពីការលើកទឹកចិត្ត ផ្នែកពន្ធដារ និងផ្នែកគយ ព្រមទាំងកែសម្រួលការអនុវត្តយន្តការ លើកទឹកចិត្តពន្ធ សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍ SMEs ដើម្បីបំពេញតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ចាំបាច់ ឱ្យស្របតាមគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងករណីចាំបាច់។
ក្នុងវិធានការដដែលនេះ ក៏មានការសិក្សា និងកំណត់ឡើងវិញនូវនិយមន័យ និងវិស័យអាទិភាពនៃ SMEs ឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិផងដែរ។ វិធានការរយៈពេលមធ្យម ២០២៦-២០២៨ របស់រដ្ឋាភិបាលវិញ នឹងមានការបន្តផ្សព្វផ្សាយ និងជំរុញការផ្តល់ការលើកទឹកចិត្តដល់ SMEs ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ។
ប្រភពសៀវភៅ៖ យុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី