2026-02-05
គិត បុប្ផា
2026-02-05
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា ស្នើឱ្យប្រទេសបារាំង ពិចារណាផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។
ក្នុងលិខិតដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្តេចធិបតី បានអរគុណបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាការចូលរួមក្នុងកិច្ចប្រឹងប្រែង សម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជា វាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់បារាំងដល់ សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជារាប់ទសវត្សរ៍មកហើយ។ ការរួមចំណែកនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ព្រមទាំងបានធ្វើឱ្យភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅថែមទៀត។
សម្តេចធិបតីនាយករដ្ឋមន្រី្ត បានបញ្ជាក់ជាថ្មីថា កម្ពុជា ត្រៀមខ្លួនធ្វើការជាមួយបារាំង និងសហគមន៍កម្ពុជា អន្តរជាតិ ការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះ ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។ សម្តេចធិបតី ជឿថា បារាំងនឹងបន្តរួមចំណែកជួយដល់គោលបំណងរួម ដើម្បីសម្រេចបានសេចក្តីយុត្តិធម៌ និងយូរអង្វែង ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃ អាចរួមរស់ជាមួយគ្នាក្នុង សន្តិភាព សន្តិសុខ ភាពជាអ្នកជិតខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោមទៅទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី