SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ម៉ាឡេស៊ី សហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា


កម្ពុជា-ម៉ាឡេស៊ី សហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី សហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាដល់ប្រជាជន និងធុរជនម៉ាឡេស៊ី តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ថ្មីៗ និងទាក់ទាញនៅប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

កម្ពុជា និងម៉ាឡេស៊ី ក៏នឹងសហការធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍មករដូវកាលបៃតង (Green Season) របស់កម្ពុជា, ស្វាគមន៍ការហោះហើរត្រង់ថ្មីដំបូងរវាងរាជធានីភ្នំពេញ និងទីក្រុង Penang, ព្រលានយន្តហោះដ៏មមាញឹកទី២ របស់ប្រទេសម៉ាឡេស៊ី និងការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ី ប្រចាំកម្ពុជា។

ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា កត់សំគាល់ថា កិច្ចសហការដ៏ល្អ រវាងប្រទេសទាំងពីរ គឺកើតពីការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា ដែលបានអភិវឌ្ឍន៍គ្រប់វិស័យ និងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងម៉ាឡេស៊ីកាន់តែជិតស្និទ្ធ និងវិវឌ្ឍនជាលំដាប់ ពិសេសលើការផ្លាស់ប្តូរប្រជាជន និងទេសចរ ដែលកាន់តែសកម្មក្នុងអាណត្តិរបស់ ឯកឧត្តមរដ្ឋមន្រ្តី នាពេលនេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599