2024-08-03
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-03
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងកូរ៉េ នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងសុខាភិបាល។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ក្រៅពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរក៏បានពិភាក្សា និងចែករំលែកបទពិសោធជោគជ័យក្នុងការអនុវត្តគម្រោងភូមិថ្មី (Saemaul Undong) នៅកូរ៉េផងដែរ។ ក្នុងជំនួបនេះដែរ ឯកឧត្តម Lee Cheol-Woo បានអបអរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជាទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តម Lee Cheol-Woo លើកឡើងបន្តថា ខេត្តឃ្យុងសាងប៊ុកដូដែលធ្វើសកម្មភាពមនុស្សធម៌ ដូចជាការព្យាបាលជំងឺដល់ពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ និងរៀបចំ «ពិព័រណ៍អង្គរ-ឃ្យុងយុ» នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ គឺជាខេត្តធំមួយរបស់កូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។
ឯកឧត្តម Lee Cheol-Woo បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ពីគោលនយោបាយនិងយន្តការ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ព្រមទាំងក៏បានលើកទឹកចិត្តឱ្យឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ បន្តផ្សព្វផ្សាយពីសក្កានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជាទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី