SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«តារារះនាទិសនិរតី» ប្រព្រឹត្តឡើងរយៈពេល៥ថ្ងៃ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផល និងសក្កានុពលទេសចរណ៍ខេត្តព្រះសីហនុ


«តារារះនាទិសនិរតី» ប្រព្រឹត្តឡើងរយៈពេល៥ថ្ងៃ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផល និងសក្កានុពលទេសចរណ៍ខេត្តព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» ដែលត្រូវបានហៅថា «តារារះនាទិសនិរតី» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានតេជោ ដើម្បីជម្រុញការផ្សព្វផ្សាយផលិតផល និងសក្ដានុពលទេសចរណ៍ខេត្ត។

ព្រឹត្តិការណ៍នេះ ក៏ធ្វើឡើងដើម្បីបង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ, ជម្រុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ, ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មនេះ នឹងមានការប្រគុំតន្ត្រី សម្ដែងសិល្បៈ បង្ហាញទស្សនីយភាពវប្បធម៌ និងការតាំងពិព័រណ៍ផលិតផលនានាផងដែរ។

ក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា ជាមាសបៃតង ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាជន្ទល់សេដ្ឋកិច្ចមួយសំខាន់ ដែលបានរួមចំណែកប្រមាណ ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

បើតាមការព្យាករណ៍ ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤លាននាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី