SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនអាម៉េរិកចំនួន៥ គ្រោងវិនិយោគនាំចេញអង្ករ និងស្វាយចន្ទីពីកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក


ក្រុមហ៊ុនអាម៉េរិកចំនួន៥ គ្រោងវិនិយោគនាំចេញអង្ករ និងស្វាយចន្ទីពីកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៥ របស់អាម៉េរិក មានបំណងវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មពីកម្ពុជា ដូចជាអង្ករ ស្វាយចន្ទី ម្រេច និងស្វាយក្រៀម ទៅកាន់ទីផ្សារអាម៉េរិក។ នេះជាការបញ្ជាក់របស់លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាម៉េរិក ក្នុងគ្រាជួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្រៅពីការវិនិយោគនាំចេញផលិតផលកសិកម្ម លោក ផាទ្រីក មឺហ្វី ក៏មានទិសដៅជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជាផងដែរ ដោយក្នុងនោះ ក្រុមហ៊ុនមួយនៅអាម៉េរិកបានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ដើម្បីសម្រួលដល់និស្សិតកម្ពុជា ដែលចង់បន្តការសិក្សានៅអាម៉េរិក។

ពាក់ព័ន្ធនឹងការគ្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង៥នេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគាំទ្រ និងបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម រួមមាន៖ កញ្ចប់លើកទឹកចិត្តផ្នែកពន្ធ, ការធ្វើទំនើបកម្មវិស័យកសិកម្ម, ការដាក់ពង្រាយមន្ត្រីបច្ចេកទេសតាមមូលដ្ឋាន, ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធ ដែលចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។

នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យប្រតិភូធុរកិច្ចអាម៉េរិកបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀត នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី