SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញម្ចាស់ក្រុមហ៊ុន សហគ្រាស ចូលរួមពិព័រណ៍ពាណិជ្ជកម្មនៅវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ


ក្រសួងពាណិជ្ជកម្ម ជំរុញម្ចាស់ក្រុមហ៊ុន សហគ្រាស ចូលរួមពិព័រណ៍ពាណិជ្ជកម្មនៅវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ពាណិជ្ជកម្ម

2024-06-25

ទូច សូរិយា

ពាណិជ្ជកម្ម

2024-06-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជន ចូលរួមនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអន្តរជាតិ ទីក្រុងដាណាំងឆ្នាំ២០២៤ នៃប្រទេសវៀតណាម។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៤ មិថុនា ពិព័រណ៍ពាណិជ្ជកម្មនេះ រៀបចំឡើងក្នុង គោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវិនិយោគ រវាងសហគ្រាសក្នុងស្រុក ជាមួយអន្តរជាតិក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអន្តរជាតិ ទីក្រុងដាណាំងឆ្នាំ២០២៤ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ដាណាំង ទីក្រុងដាណាំង ប្រទេសវៀតណាម។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាហ់ថា ព្រឹត្តិការណ៍ខាងលើនេះ គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នឹងផ្តល់ស្តង់ដល់ក្រសួងពាណិជ្ជកម្មកម្ពុជាចំនួន២ ដោយឥតគិតថ្លៃ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជន ដែលមានបំណងចូលរួមក្នុងពិព័រណ៍ខាងលើ អាចទាក់ទងមកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ៖ ០៨៧ ៧៥៥ ៥៥១/០៨៩ ៩១១ ១០១ និងអ៊ីម៉ែល [email protected]/ sanphirun1977gmail.com ត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ជាកំណត់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី