SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មសក្តានុពលរវាងប្រទេសទាំងពីរ


សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មសក្តានុពលរវាងប្រទេសទាំងពីរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា មានការកើនឡើង។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងថា ចំនួននេះមិនទាន់ស័ក្តិសមនឹងសក្តានុពល ដែលប្រទេសទាំងពីរមានឡើយ ដោយសម្តេចបានស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា។

លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំកម្ពុជា ដែលបានចប់អាណត្តិ មានប្រសាសន៍ពីសមិទ្ធផលរយៈពេល ៤ឆ្នាំ រួមមាន៖ ការភ្ជាប់ជើងហោះហើរត្រង់ពីភ្នំពេញទៅរដ្ឋធានីញូវដែលី, ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់អនឡាញ។ លើសពីនេះ ក៏មានគម្រោងផ្សេងៗ ដែលឥណ្ឌាបានជួយដល់កម្ពុជា មានគម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា ការបញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធមកកម្ពុជានាពេលដ៏ខ្លីខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការសម្រេចចក្ខុវិស័យនិងភារកិច្ចធំៗមួយចំនួនរវាងកម្ពុជា និងឥណ្ឌា និងមួយចំនួនកំពុងត្រូវបានជំរុញបន្ថែម តួយ៉ាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់របស់ប្រទេសទាំងពីរ មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងទេសចរណ៍សាសនាផងដែរ។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានស្វាគមន៍ចំពោះសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ ដែលនឹងមកដល់កម្ពុជា នាពេលខាងមុខផងដែរ។ ក្នុងជំនួប កាលពីទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា កម្ពុជា បានសម្របសម្រួលគោលនយោបាយការបរទេសជាមួយនឹងបណ្តាប្រទេស Global South ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី