2024-11-18
គិត បុប្ផា
2024-11-18
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប (Danong Development Group) មានគម្រោងវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ៤ប្រភេទនៅកម្ពុជា ពិសេសខេត្តតាកែវ ដែលជាខេត្តមានសក្តានុពលមួយលើវិស័យកសិកម្ម ក្នុងចំណោមបណ្ដាខេត្តផ្សេងៗទៀត។ នេះជាការលើកឡើងរបស់លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group ក្នុងជំនួបជាមួយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។
ក្នុងជំនួបពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ លោក Zhao Shujie បញ្ជាក់ថា គម្រោងវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម៤ប្រភេទ មានដូចជា៖ ១.ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ២.ការបង្កាត់ពូជនិងដាំពោត ៣.ការដាំដុះដំឡូងមី និង៤.ការចិញ្ចឹមជ្រូក និងគោ។ លោក Zhao Shujie លើកឡើងថា សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា ប្រសិនបើបានក្រុមហ៊ុន Danong Development Group ចូលរួមចែករំលែកបទពិសោធបច្ចេកទេស ធនធាន ដល់ប្រជាកសិករកម្ពុជា នោះវិស័យកសិកម្មនឹងរីកចម្រើន បានលឿន ដោយក្នុងនោះកម្ពុជា នឹងក្លាយជាគំរូ នៃការអភិវឌ្ឍន៍កសិឧស្សាហកម្មផងដែរ។ បើតាមការបន្តលើកឡើងរបស់ ឯកឧត្តម វ៉ី សំណាង ក្រុមហ៊ុន Danong Development Group គឺក្រុមហ៊ុនមានបទពិសោធ និងជំនាញច្បាស់លាស់ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុង ប្រទេសចិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី