SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រដាសប្រាក់ចាស់ ទក់ ឬរហែកដែលរក្សាទម្រង់នៅ៧០% អាចយកទៅប្តូរថ្មី ដោយមិនគិតកម្រៃសេវា នៅធនាគារជាតិ


ក្រដាសប្រាក់ចាស់ ទក់ ឬរហែកដែលរក្សាទម្រង់នៅ៧០% អាចយកទៅប្តូរថ្មី ដោយមិនគិតកម្រៃសេវា នៅធនាគារជាតិ
ធនាគារ-ហិរញ្ញវត្ថុ

2025-02-19

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ពលរដ្ឋអាចយកប្តូរចេញបាន ដែលធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងចំណោមប្រតិបត្តិការប្តូរនៃយុទ្ធនាការនេះ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពង់ធំ បានប្តូរប្រាក់រៀលថ្មី ជូនពលរដ្ឋម្នាក់រស់នៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រាក់សន្សំរបស់គាត់បានឆេះខូចខាត ដោយសារភ្លើងឆេះផ្ទះ។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស។ សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599