SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីទេសចរណ៍ កំណត់ថ្ងៃទី៧ជារៀងរាល់ខែ ឱ្យមន្ទីររាជធានី-ខេត្ត ផ្ញើស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្ម


រដ្ឋមន្ត្រីទេសចរណ៍ កំណត់ថ្ងៃទី៧ជារៀងរាល់ខែ ឱ្យមន្ទីររាជធានី-ខេត្ត ផ្ញើស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន ឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ បំពេញព័ត៌មានស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និងផ្ញើរបាយការណ៍ស្ថិតិ មកកាន់ អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ជារៀងរាល់ខែ យ៉ាងយូរត្រឹមថ្ងៃទី០៧ បន្ទាប់ពីខែនីមួយៗ។

ដើម្បីចូលរួមពង្រឹងការចងក្រងស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងរាជធានី-ខេត្ត ក្រសួង ទេសចរណ៍ ក៏បានស្នើឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត បំពេញការគ្រប់គ្រងកម្លាំងពលកម្មក្នុងឧស្សាហកម្មទេសចរណ៍ នៅក្នុងកម្មវិធី MS Excel។ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក៏ត្រូវស្នើសុំគោលការណ៍ឯកភាពពីរដ្ឋបាលរាជធានី-ខេត្ត លើទម្រង់ស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដោយរួមបញ្ចូលទាំងការគ្រប់គ្រងនូវកម្លាំងពលកម្មក្នុងកម្មវិធី MS Excel ។

បើតាមសារាចរណែនាំស្តីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍រាជធានី-ខេត្ត អាចស្កេន QR CODE ដើម្បីទទួលបានទម្រង់របាយការណ៍ស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងកម្មវិធី MS Excel ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី