SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្ថានទូតប៊ុលហ្គារី ស្នើឱ្យសភាពាណិជ្ជកម្មប៊ុលហ្គារី-កម្ពុជា ចុះ MoU ដើម្បីជំរុញពាណិជ្ជកម្ម និងផ្លាស់ប្តូរព័ត៌មានកាលានុវត្តភាព


ស្ថានទូតប៊ុលហ្គារី ស្នើឱ្យសភាពាណិជ្ជកម្មប៊ុលហ្គារី-កម្ពុជា ចុះ MoU ដើម្បីជំរុញពាណិជ្ជកម្ម និងផ្លាស់ប្តូរព័ត៌មានកាលានុវត្តភាព
ពាណិជ្ជកម្ម

2025-06-15

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-06-15

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ប៉ាវលីន ថូដូរ៉ូវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៊ុលហ្គារីប្រចាំកម្ពុជា ស្នើឱ្យសភាពាណិជ្ជកម្មប៊ុលហ្គារី និងកម្ពុជា ចុះអនុស្សរណៈយោគយល់(MoU) ដើម្បីជំរុញពាណិជ្ជកម្ម និងផ្លាស់ប្តូរព័ត៌មានកាលានុវត្តភាពទៅវិញទៅមកនៃប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងារអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ឯកឧត្តម ប៉ាវលីន ថូដូរ៉ូវ បានលើកឡើងថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ ហើយប្រទេសទាំងពីរគួរពង្រីកកិច្ចសហប្រតិបត្តិការទាំងពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែលក្ខណៈទ្វេភាគីទេ គឺពង្រឹកដល់ពហុភាគីក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ាវលីន ថូដូរ៉ូវ ក៏បានបញ្ជាក់ថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី របស់ សម្តេចតេជោ ហ៊ុន សែន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី