SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើរាជរដ្ឋាភិបាលដាក់ចេញសកម្មភាពអ្វីខ្លះ ដើម្បីលើកកម្ពស់សមត្ថភាពនវានុវត្តន៍ SMEs?


តើរាជរដ្ឋាភិបាលដាក់ចេញសកម្មភាពអ្វីខ្លះ ដើម្បីលើកកម្ពស់សមត្ថភាពនវានុវត្តន៍ SMEs?
A+ A-

ភ្នំពេញ៖ លទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលអាចធ្វើនវានុវត្តន៍បាន គឺត្រូវចេះផ្សាំខ្លួនទៅនឹងការប្រែប្រួលលក្ខខណ្ឌផ្សេងៗ និងតម្រូវការរបស់អតិថិជន ដែលមានសារសំខាន់ណាស់សម្រាប់ភាពប្រកួតប្រជែងរយៈពេលយូរអង្វែង និងភាពស្ថិតស្ថេររបស់សហគ្រាស។ ដូចច្នេះ រាជរដ្ឋាភិបាល បានដាក់ចេះសកម្មភាពចំនួន ៣ រួមមាន៖

សកម្មភាពទី១ គឺរាជរដ្ឋាភិបាលនឹងរៀបចំបង្កើតទម្រង់សេវាកម្មគាំទ្រនានាដែលផ្តោតលើ SMEs សំដៅផ្តល់សេវាកម្មបច្ចេកវិទ្យា សេវាកម្មប្រឹក្សាយោបល់សម្រាប់ពង្រីកលើការវិនិយោគ ពន្ធដារនិងច្បាប់ វគ្គសិក្សាលើការគ្រប់គ្រងនវានុវត្តន៍ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ព្រមទាំងការប្រកួតប្រជែងលើសហគ្រិនភាពនិងនវានុវត្តន៍។ លើសពីនេះ ច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យាត្រូវតែត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា ចំណេះធ្វើជំនាញកម្រិតខ្ពស់ និងទេពកោសល្យពីសាកលវិទ្យាល័យ វិស័យឯកជន និងក្រៅប្រទេស ដែលផ្តល់អត្ថប្រយោជន៍ដល់វិស័យដទៃទៀត សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពិសេសទៅកាន់ SMEs សំដៅពង្រឹងសមត្ថភាពនវានុវត្តន៍របស់ខ្លួន។

សកម្មភាពទី២. គឺការជំរុញនិងពង្រឹងការអនុវត្តរបបច្បាប់កម្មសិទ្ធិបញ្ញា វិញ្ញាបនបត្រកម្ម និងស្តង់ដារ តាមរយៈការគាំទ្រសកម្មភាពអនុវត្តបទប្បញ្ញត្តិដែលមានស្រាប់ សំដៅធានានិងលើកទឹកចិត្តការបង្កើតនវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា និងយុទ្ធនាការផ្តល់ព័ត៌មាន ស្តីពីកម្មសិទ្ធិបញ្ញា និងវិញ្ញាបនបត្រកម្ម ឬស្តង់ដារតាមរយៈសមាគមអាជីវកម្ម។ សកម្មភាពទី៣ គឺការផ្តល់ការលើកលែងពន្ធនាំចូលពិសេសសម្រាប់ក្រុមហ៊ុនក្នុងស្រុកដែលនាំចូល ឧបករណ៍ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ ដើម្បីអនុវត្តសកម្មភាពសិក្សាស្រាវជ្រាវ និងនវានុវត្តន៍៕

ប្រភពពីសៀវភៅ៖ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី