SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បច្ចេកវិទ្យាថ្មី NeuralGCM ដ៏ទំនើបរបស់ Google នឹងអាចព្យាករអាកាសធាតុឆ្លាតវៃជាងមុន និងមានភាពច្បាស់លាស់


បច្ចេកវិទ្យាថ្មី NeuralGCM ដ៏ទំនើបរបស់ Google នឹងអាចព្យាករអាកាសធាតុឆ្លាតវៃជាងមុន និងមានភាពច្បាស់លាស់
A+ A-

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន Google បានបង្កើតបច្ចេកវិទ្យាថ្មីមួយពាក់ព័ន្ធនឹងការព្យាករអាកាសធាតុ ក្រោយសង្កេតឃើញពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង។ បច្ចេកវិទ្យានេះមានឈ្មោះថា NeuralGCM ដែលវាអាច ព្យាករតាមរយៈការគណនាដោយ AI (Aartificial Intelligence) មានភាពច្បាស់លាស់ និងមានការគណនាបានលឿនជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Google កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤នេះ។

NeuralGCM ត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាង Google ដែលជាក្រុមហ៊ុនពហុបច្ចេកវិទ្យា មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងមជ្ឈមណ្ឌលអឺរ៉ុប ECMWF ដែលជាអង្គការអន្តរជាតិ គាំទ្រដោយប្រទេសចំនួន៣៤នៅសហភាពអឺរ៉ុប។ កិច្ចសហការនេះបានជំរុញឱ្យការប្រើប្រាស់ដោយរួមបញ្ចូលគ្នានូវសមត្ថភាព AI កម្រិតខ្លាំងរបស់ Google ជាមួយនឹងអ្នកជំនាញរបស់ ECMWF ផ្នែកឧតុនិយម ដើម្បីបង្កើតប្រព័ន្ធព្យាករអាកាសធាតុប្រកបដោយប្រសិទ្ធភាពខ្លាំងជាងមុន។

តាមការអះអាងរបស់លោក Stephan Hoyer ស្ថាបនិករបស់ក្រុមហ៊ុន Google ការបង្កើតបច្ចេកវិទ្យាព្យាករអាកាសធាតុ NeuralGCM គឺមានសារសំខាន់ណាស់សម្រាប់សកលលោកទាំងមូល។ អត្ថប្រយោជន៍របស់វាអាចព្យាករអាកាសធាតុប្រចាំថ្ងៃបានច្បាស់លាស់, ជួយឱ្យប្រជាពលរដ្ឋមានការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ, បង្កើនការស្រាវជ្រាវអាកាសធាតុបានរហ័ស និងជួយផែនការកសិកម្មឱ្យកាន់តែប្រសើរឡើង។ បច្ចេកវិទ្យាថ្មីនេះ ជួយផ្តល់ដំណឹងនឹងឱ្យការរស់នៅរបស់មនុស្សទូទាំងពិភពលោកកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាពជាងមុន និងផ្ដល់ព័ត៌មានដែលប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។

សម្រាប់ព័ត៌មានច្បាស់ការសូមចូលក្នុងគេហទំព័របស់ Google តាមរយៈ Link ខាងក្រោមនេះ ៖

“ https://research.google/blog/fast-accurate-climate-modeling-with-neuralgcm/ “


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី