2025-05-29
គន ម៉េងហុង
2025-05-29
គន ម៉េងហុង
ភ្នំពេញ៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB)ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការលើវិស័យសក្តានុពលមួយចំនួនដូចជា វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីរួមចំណែកអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាពនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB)។
ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្វាគមន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូទាំងអស់ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកឱកាសជាក់ស្ដែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា។
ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការបន្តកសាងសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាជន ក៏ដូចជាការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិមួយ ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពជាដើម និងបានបង្ហាញពីការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាមួយកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី