SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ ប្រាប់វិធីការពារពី«ឧបាយកលឆបោកតាមបច្ចេកវិទ្យា AI»


ក្រសួងប្រៃសណីយ៍ ប្រាប់វិធីការពារពី«ឧបាយកលឆបោកតាមបច្ចេកវិទ្យា AI»
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ប្រាប់ពីវិធីសាស្រ្តការពារខ្លួនពីការឆបោករបស់ឧក្រិដ្ឋជន ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឆបោកក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូសមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នារបស់ជនរងគ្រោះ។

ដើម្បីការពារខ្លួនពីការឆបោកខាងលើ សាធារណជន ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះ ឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាជាវីដេអូបង្ហាញមុខភ្លាមៗ, ពិនិត្យអាកប្បកិរិយាថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់ និងសួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាព ដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថាត្រូវតែដឹង។ ជាមួយគ្នានេះ សាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូជាសាធារណៈ ព្រោះអាចឱ្យជនខិលខូចយកទៅក្លែងបន្លំ ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ និងមិនត្រូវផ្ដល់ទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ បណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ ទៅជនដែលសង្ស័យ ជាដាច់ខាត។

ចំពោះឧបាយកលឆបោក ដែលជនខិលខូចតែងធ្វើនោះ មានដូចជា៖ ប្រើប្រាស់ AI បង្កើតជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ ស្ទើតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និងពិបាកសម្គាល់ថាពិត ឬក្លែងក្លាយ ដែលធ្វើឱ្យជនរងគ្រោះងាយនឹងចាញ់បោក បើសិនមិនបានពិនិត្យ និងផ្ទៀងផ្ទាត់ច្បាស់លាស់ និងទាមទារ ស្នើសុំ ឬខ្ចីប្រាក់ ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញតែម្តង។ ជនខិលខូច ក៏តែងស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី