SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សាលាក្រុងភ្នំពេញ អំពាវនាវសប្បុរសជន ឱ្យចូលរួមបរិច្ចាគថវិកានិងសម្ភារប្រើប្រាស់ ដល់កងទ័ពជួរមុខនៅតាមព្រំដែន


សាលាក្រុងភ្នំពេញ អំពាវនាវសប្បុរសជន ឱ្យចូលរួមបរិច្ចាគថវិកានិងសម្ភារប្រើប្រាស់ ដល់កងទ័ពជួរមុខនៅតាមព្រំដែន
A+ A-

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ពាណិជ្ជករ និងសប្បុរសជន បរិច្ចាគថិវកានិងសម្ភារប្រើប្រាស់មួយចំនួនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ តាមរយៈរដ្ឋបាលក្រុងភ្នំពេញ ដែលគ្រោងនឹងចុះសួរសុខទុក្ខពួកគាត់នៅចុងខែកញ្ញា ឬដើមខែតុលា មុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខងនេះ។

បើតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅសប្តាហ៍ទី០៤ នៃខែកញ្ញា ឬសប្តាហ៍ទី០១ នៃខែតុលា មុនបុណ្យភ្ជុំបិណ្ឌខាងមុខ។

ក្នុងឱកាសនោះ សាលារាជធានភ្នំពេញ បានអំពាវនាវដល់ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន និងអង្គភាពចំណុះសាលារាជធានីភ្នំពេញ ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗតាមលទ្ធភាព ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខទាំងនោះ។

កងទ័ពនៅតាមបន្ទាត់ព្រំដែនជួរមុខដែលសាលាក្រុងភ្នំពេញគ្រោងនឹងចុះសួរសុខទុក្ខ និងចែកអំណោយនោះ រួមមានកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩, វីរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំប្រសាទព្រះវិហារ និងកងពលអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599