SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ជំរុញឱ្យវិនិយោគិនលីទុយអានី កែច្នៃផលិតផលអង្ករ ម្រេច និងគ្រាប់ស្វាយចន្ទីកម្ពុជា ដើម្បីនាំចេញ


កម្ពុជា ជំរុញឱ្យវិនិយោគិនលីទុយអានី កែច្នៃផលិតផលអង្ករ ម្រេច និងគ្រាប់ស្វាយចន្ទីកម្ពុជា ដើម្បីនាំចេញ
ពាណិជ្ជកម្ម

2024-12-12

ឃី ភារៈ

ពាណិជ្ជកម្ម

2024-12-12

ឃី ភារៈ

A+ A-

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេស ឯកឧត្តម យួន ផុនរតនៈ លើកទឹកចិត្តឱ្យវិនិយោគិន លីទុយអានី វិនិយោគក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផល ដែលមានសក្តានុពលខ្ពស់របស់កម្ពុជារួមមាន អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី ដើម្បីធ្វើការនាំចេញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេស នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី ដឹកនាំធ្វើដោយ លោក Julius Pranevičius ប្រធាននាយកដ្ឋាន ឥណ្ឌូប៉ាស៊ីហ្វិក និងជាសហប្រធាននៃកិច្ចប្រជុំនេះ ឯកឧត្តមយួន ផុនរតនៈ បានលើកឡើងអំពីវឌ្ឍនភាពនយោបាយ និងសេដ្ឋកិច្ច របស់កម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ និងព្រែកជីកហ្វូណនតេជោ ដែលនឹងពង្រឹងការតភ្ជាប់ក្នុងតំបន់របស់កម្ពុជា។

ជាមួយគ្នានេះលោក Julius Pranevičius បានលើកឡើងថា លីទុយអានី មានការរីកចម្រើនក្នុងវិស័យ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថល។ បន្ថែមលើនេះ លីទុយអានី ក៏បានស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំផងដែរ ដោយលោក Julius Pranevičius បានលើកឡើងថា លីទុយអានីមានសាកលវិទ្យាល័យកសិកម្មដ៏ល្បីល្បាញ ដែលជំរុញលើកទឹកចិត្តឱ្យមានកម្មវិធីសិក្សារួមគ្នារវាងស្ថាប័នបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី