2023-12-16
SME News
2023-12-16
SME News
ភ្នំពេញ៖ «រូបិយប័ណ្ណឌីជីថល» បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍កម្រិតពិភពលោក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលរូបិយប័ណ្ណឌីជីថល ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា ជំរុញផលិតភាពផលិតកម្ម និងសេដ្ឋកិច្ចឱ្យរីកចម្រើន ជាដើម។ នេះបើតាមការឱ្យដឹងពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៥ ធ្នូនេះ។
តាមរយៈកម្មវិធីសន្និសីទអន្តរជាតិ MOEF-BOK-FSC-IMF ឆ្នាំ២០២៣ ក្រោមមូលបទ៖«រូបិយប័ណ្ឌឌីជីថល ដោយផ្តោតលើយុទ្ធសាស្ត្រកែប្រែទិដ្ឋភាពហិរញ្ញវត្ថុ (Navigating a Changing Financial Landscape)» នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចែករំលែកទស្សនទានទាក់ទងនឹង«រូបិយប័ណ្ណឌីជីថល» ដោយកម្ពុជា បានអភិវឌ្ឍន៍ និងដាក់ឱ្យដំណើរការប្រព័ន្ធបាគងរួចហើយ ដែលប្រព័ន្ធនេះក៏អាច ចាត់ទុកថា ជាទម្រង់មួយនៃរូបិយប័ណ្ណឌីជីថលផងដែរ។ លោកជំទាវបណ្ឌិត ជា សិរី ពន្យល់ថា ប្រព័ន្ធនេះ មានចំណុចពិសេសៗស្រដៀងគ្នានឹងរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (DBDC)។
បើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា រូបិយប័ណ្ណឌីជីថល ក៏បានចូលរួមបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម, កាត់បន្ថយចំណាយថ្លៃដើម និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ ខណៈដែលរូបិយប័ណ្ណឌីជីថល ក៏អាចមានហានិភ័យមួយចំនួនទៅលើស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចការពារអ្នកប្រើប្រាស់រូបិយប័ណ្ណ។
សន្និសីទអន្តរជាតិ MOEF-BOK-FSC-IMF ខាងលើត្រូវបានរៀបចំឡើង ក្នុងគោលបំណងប្រមូលផ្តុំគំនិតសំខាន់ៗរបស់អ្នកជំនាញ, អ្នកបង្កើតគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវមកពីជុំវិញពិភពលោក ដើម្បីចែករំលែកបទពិសោធ និងពិភាក្សាលើបញ្ហាគោលនយោបាយសំខាន់ៗជុំវិញរូបិយប័ណ្ណឌីជីថល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី