2024-11-09
ឃី ភារៈ
2024-11-09
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Yunnan Investment Group របស់ចិន នឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យទេសចរណ៍ និងថាមពលស្អាត។ នេះបើតាមការលើកឡើងរបស់ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៨នេះ លោក Lu Xiaolong ក៏បញ្ជាក់អំពីវឌ្ឍនភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន ទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល១ឆ្នាំផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វឌ្ឍនភាពរបស់ក្រុមហ៊ុនលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍មួយក្នុងតំបន់ផងដែរ។
ក្នុងជំនួបពិភាក្សាការងារនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទៅលើគោលបំណងដែលក្រុមហ៊ុនចង់ពង្រីកការវិនិយោគនេះផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីវិធានការ និងគោលនយោបាយលើកទឹកចិត្តមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគ្រោងដាក់ចេញបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យអាកាសចរណ៍ បង្កើនការតភ្ជាប់ជើងហោះហើរ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី