2025-06-05
ទូច សូរិយា
2025-06-05
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-អាល្លឺម៉ង់ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនាពេលអនាគត ពិសេសការត្រៀមសម្រាប់កិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលប្រទេសទាំងពីរ នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបរវាងឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងជាសមាជិកសភាអាល្លឺម៉ង់ បានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់។
លើសពីនេះ ជំនួបពិភាក្សាការងារកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាំប៊ួគ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងស្មារតីបន្តលើកកម្ពស់មិត្តភាព និងទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូស្មើភាពផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី