2025-07-12
គិត បុប្ផា
2025-07-12
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ អំពាវនាវឱ្យសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ចូលរួមពិព័រណ៍ទេសចរណ៍ និងទេសចរណ៍អន្តរជាតិ លើកទី២៤ (The 24th International Tourism and Travel Exhibition - SITEV) ដើម្បីពង្រីកទំនាក់ទំនងជាមួយដៃគូអាជីវកម្ម លើទីផ្សារអាល់ហ្សេរី។
ចំពោះសាធារណជន ដែលមានបំណងចូលរួមក្នុងពិព័រណ៍រៀបចំឡើង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍អាល់ហ្សេរី (Algerian Exhibition Centre) ប្រទេសអាល់ហ្សេរី នេះ អាចចូលទៅចុះឈ្មោះតាមរយៈតំណភ្ជាប់ www.sitev.dz/en/home/. ។ នេះបើតាមសេចក្តីជូនដំណឹង ដែលចេញផ្សាយដោយក្រសួងទេសចរណ៍។
ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់បំផុតមួយ នៃទីផ្សារអាល់ហ្សេរី ដែលអាចទាក់ទាញទីផ្សារទេសចរណ៍មកពីតំបន់មេឌីទែរ៉ានេ មានលក្ខណៈ B2B និង B2C ដោយមានការចូលរួមពីប្រតិបត្តិករ ទេសចរណ៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ អង្គការ និងស្ថាប័ននានា ដែលសកម្មក្នុងវិស័យទេសចរណ៍ជា ច្រើនរូប ដើម្បីផ្សព្វផ្សាយពីការច្នៃប្រឌិត និងបរិវិត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ រួមទាំងលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី